បើ Facebook របស់លោកអ្នកត្រូវគេ hack តើធ្វើដូចម្ដេចទើបធានា អាចយកមកប្រើវិញបាន?
បើ Facebook របស់លោកអ្នកត្រូវគេ hack តើធ្វើដូចម្ដេចទើបធានា អាចយកមកប្រើវិញបាន?
ប្រសិនគណនី Facebook របស់អ្នកត្រូវបានគេ hack តើធ្វើដូចម្ដេចដើម្បីទាមទារយកមកវិញបាន? គន្លឹះប៉ុន្មានចំណុចខាងក្រោមនេះ អាចជាជំនួយដល់អ្នកបានខ្លះ ក្នុងការទាមទារយកគណនី Facebook ដែលត្រូវគេ HacK មកវិញ៖
១) ចូលទៅគេហទំព័រ https://www.facebook.com/hacked រួចហើយចុចលើប៊ូតុង “My Account Is Compromised”។ បន្ទាប់មកវាយបញ្ចូលអាសយដ្ឋានអ៊ីមែល (email address) ឬឈ្មោះនៅពេល Login (Login name) ឬឈ្មោះពេញ (Full Name) ឬបញ្ចូលលេខទូរស័ព្ទក៏បាន ហើយចុចលើប៊ូតុង Search ដើម្បីស្វែងរកគណនីដែលត្រូវបាន hack។
ប្រសិនស្វែងរកមិនឃើញ ត្រូវព្យាយាមបញ្ចូលព័ត៌មានទាក់ទិននឹងគណនី Facebook ក្រៅពីការបញ្ចូលម្ដងហើយដែលរកពុំឃើញ។ (ឧទាហរណ៍ ប្រសិនអ្នកវាយបញ្ចូលលេខទូរស័ព្ទ ប៉ុន្តែស្វែងរកមិនឃើញគណនី Facebook ដូច្នេះគួរសាកល្បងបញ្ចូលអាសយដ្ឋានអ៊ីមែល ឬ Login name ម្ដង)។
២) បន្ទាប់ពីស្វែងរកឃើញនូវគណនី Facebook ដែលត្រូវបានគេ hack រួចហើយ សូមបញ្ចូលលេងសម្ងាត់ (password) នៅក្នុងប្រអប់ Current or Old Password ដែលស្ថិតនៅក្រោមគណនី។ អ្នកប្រាកដជាមិនស្គាល់ Password ថ្មីដែល hacker បានផ្លាស់ប្ដូរហើយ ក៏ប៉ុន្តែនៅត្រង់នេះ ក្រុមការងារផ្នែកសុវត្ថិភាពរបស់ Facebook បានផ្ដល់ជម្រើសឱ្យលោកអ្នកអាចប្រើលេខសម្ងាត់ចាស់ (old password) បាន គឺជា Password ដែលអ្នកប្រើនៅមុនពេលគេ hack។

៣) ដោយសារពេលនេះ អ្នកវាយបញ្ចូល password ចាស់ ដែលលែងជាលេខសម្ងាត់ដែល hacker បានប្ដូរ នោះនឹងមានផ្ទាំងថ្មីបង្ហាញឡើងដើម្បីឱ្យលោកអ្នកធ្វើការកំណត់លេខសម្ងាត់ឡើងវិញ (Reset Password)។ ក្នុងការ Reset លេខសម្ងាត់គឺមាន ៣ជម្រើស (ដូចរូប) គឺ៖
-Use my Yahoo! Account ឬ Use my Google account (អាស្រ័យលើសេវាកម្មរបស់ក្រុមហ៊ុន Yahoo ឬ Google)
-Email me a link to reset my password
-Text me a code to reset my password
-Email me a link to reset my password
-Text me a code to reset my password
៤) លោកអ្នកអាចរើសយកជម្រើសណាមួយខាងលើក៏បាន ដើម្បីអះអាង និងប្រើប្រាស់គណនីដែលគេ hack ឡើងវិញបាន។ បញ្ជាក់៖ ប្រសិនលេខសម្ងាត់គណនីអ៊ីមែលរបស់លោកអ្នក ដាក់ដូចគ្នានឹងលេខសម្ងាត់ Facebook នោះអាចត្រូវបាន hacker យកទៅប្រើដើម្បី Login ក៏ថាបាន។ ដូច្នេះ ប្រសិនអ្នករើសយកជម្រើស Email me a link to reset my password គឺដូចជាផ្ញើលេខសម្ងាត់ឱ្យ hacker អីចឹង។ ត្រង់ចំណុចនេះ អ្នកក៏នៅមានជម្រើស ប្រើអាសយដ្ឋានអ៊ីមែលផ្សេងទៀតបាន ដោយចុចលើ No longer have access to these? ស្ថិតនៅផ្នែកខាងក្រោម។
៥) ក្រោយពីចុចលើជម្រើសខាងលើរួច អ្នកត្រូវបំពេញអាសយដ្ឋានអ៊ីមែលថ្មី (new email address) ដែលអ្នកចង់ផ្ញើ តំណភ្ជាប់ប្ដូរលេខសម្ងាត់ (change password link) ទៅកាន់អ៊ីមែលដើម (primary email)។ ពេលនោះ អ្នកនឹងអាចត្រឡប់ទៅប្រើគណនី Facebook ពីមុនរបស់អ្នកបាន។ បញ្ជាក់៖ ប្រសិនលោកអ្នកមានគណនី Facebook ចាស់តែភ្លេច Password មិនអាចភ្ជាប់ចូល (login) បាន ដូច្នេះអ្នកក៏អាចសាកល្បងតាមវិធីសាស្ត្រខាងលើបានដែរ ឱ្យតែចាំគណនីអ៊ីមែលដែលបានប្រើជាមួយ Facebook៕
៥) ក្រោយពីចុចលើជម្រើសខាងលើរួច អ្នកត្រូវបំពេញអាសយដ្ឋានអ៊ីមែលថ្មី (new email address) ដែលអ្នកចង់ផ្ញើ តំណភ្ជាប់ប្ដូរលេខសម្ងាត់ (change password link) ទៅកាន់អ៊ីមែលដើម (primary email)។ ពេលនោះ អ្នកនឹងអាចត្រឡប់ទៅប្រើគណនី Facebook ពីមុនរបស់អ្នកបាន។ បញ្ជាក់៖ ប្រសិនលោកអ្នកមានគណនី Facebook ចាស់តែភ្លេច Password មិនអាចភ្ជាប់ចូល (login) បាន ដូច្នេះអ្នកក៏អាចសាកល្បងតាមវិធីសាស្ត្រខាងលើបានដែរ ឱ្យតែចាំគណនីអ៊ីមែលដែលបានប្រើជាមួយ Facebook៕
បើ Facebook របស់លោកអ្នកត្រូវគេ hack តើធ្វើដូចម្ដេចទើបធានា អាចយកមកប្រើវិញបាន?
Reviewed by Unknown
on
6:05 PM
Rating: