គន្លឹះ ទម្លាយ Password ដែលលាក់ក្រោមសញ្ញាផ្កាយ ឱ្យបង្ហាញជាតួអក្សរ (Text) ដោយល្បិចតូចតាចនេះ (Video)
គន្លឹះ ទម្លាយ Password ដែលលាក់ក្រោមសញ្ញាផ្កាយ ឱ្យបង្ហាញជាតួអក្សរ (Text) ដោយល្បិចតូចតាចនេះ (Video)
ឧបមាថា អ្នកភ្លេច password គណនី Facebook ឬ Gmail ឬសេវាកម្មផ្សេងៗទៀត ប៉ុន្តែសំណាងល្អ ដែលកម្មវិធី browser បានចងចាំ (remember) លេខសម្ងាត់របស់អ្នកទុក ដូច្នេះអ្នកគ្រាន់តែបញ្ចូល User Name ឬ User ID នោះ Web Browser នឹងធ្វើការចាប់យក Password ដែលបានរក្សាទុកពេលមុន មិនបំពេញស្វ័យប្រវត្តិនៅក្នុងប្រឡោះ Password។ចុះប្រសិន សុខៗសេវាកម្មទាំងនោះ តម្រូវឱ្យអ្នកប្ដូរ Password ថ្មី តែត្រូវបញ្ចូល Password ចាស់ជាមុនសិននោះ តើអ្នកអាចស្វែងរក Password ចាស់មកវិញដោយរបៀបណា បើទម្រង់បង្ហាញ Password ជាសញ្ញាមូលៗ ឬផ្កាយ ដែលគេមើលមិនដឹងផងនោះ? ទំព័រនេះ យើងសូមលើកយកល្បិច កកាយ Password ក្រោមសញ្ញា ផ្កាយ ឱ្យបង្ហាញតួអក្សរ (text) វិញ។
#អនុវត្តនៅលើកម្មវិធី Google Chrome
-បើកវែបសាយណាមួយ ដែលបានរក្សាទុក Password របស់អ្នកពីមុន រួចចុចស្ដាំ Mouse លើប្រអប់ Password ហើយចុចយក Inspect Element។ នៅពេលផ្ទាំង HTML Editor បើកឡើង សូមស្វែងរកប្រភេទ Input = “Password” រួចប្ដូរទៅជា “text” វិញ រួចចុច Enter ដើម្បី Save។
-ដើម្បីឱ្យមានភាពងាយស្រួល និងរហ័សជាងនេះ អ្នកអាចស្វែងបន្ទាត់ខាងលើដោយចុច Ctrl + F ហើយវាយពាក្យ Password នៅក្នុងប្រអប់ search រួច Enter រកមើលតាមដំណាក់ៗរហូតដល់ចំណុចដែលអ្នកត្រូវការ។
សូមទស្សនាវីឌីអូខាងក្រោម៖
គន្លឹះ ទម្លាយ Password ដែលលាក់ក្រោមសញ្ញាផ្កាយ ឱ្យបង្ហាញជាតួអក្សរ (Text) ដោយល្បិចតូចតាចនេះ (Video)
Reviewed by Unknown
on
5:59 PM
Rating: